CAMTS និង CAMTS សកល៖ ស្តង់ដារសុវត្ថិភាពសម្រាប់ប្រព័ន្ធដឹកជញ្ជូនផ្នែកវេជ្ជសាស្រ្ត

Award Image

សេវាសង្គ្រោះបន្ទាន់ BDMS Emergency Services (BES) បានទទួល “Dual Medical Transport Accreditation” ពីរឆ្នាំជាប់ៗគ្នាដោយ CAMTS និង CAMTS Global ក្នុងនាមជាអ្នកផ្តល់សេវាជម្លៀសអ្នកជំងឺកម្រិតកំពូលមួយក្នុងពិភពលោកសម្រាប់ស្តង់ដារសុវត្ថិភាពនៃប្រព័ន្ធដឹកជញ្ជូនផ្នែកវេជ្ជសាស្រ្តនៅគ្រប់មធ្យោបាយទាំងផ្លូវគោកផ្លូវទឹក ក៏ដូចជា ផ្លូវអាកាសសម្រាប់បញ្ជូនអ្នកជំងឺដែលត្រូវការការថែទាំកម្រិតធ្ងន់ធ្ងរ។ សេវាកម្មទាំងនេះជាប់ចំណាត់ថ្នាក់លេខ 2 នៅអាស៊ី និងលេខ 3 នៅលើពិភពលោក ហើយក៏ទទួលបានពានរង្វាន់លេខ 1 លើផ្ទៃ៖ទូក ក្នុងពិភពលោកផងដែរ។ យើងគឺជាក្រុមហ៊ុនដំបូងគេនៅអាស៊ីដែលទទួលបានការទទួលស្គាល់លើគ្រប់ប្រភេទនៃការដឹកជញ្ជូន។

ក្រោមការត្រួតពិនិត្យពីក្រុមជំនាញដឹកជញ្ជូនវេជ្ជសាស្រ្តរបស់យើង សេវាសង្គ្រោះបន្ទាន់របស់ BDMS EMERGENCY SERVICES ត្រូវបានទទួលស្គាល់សម្រាប់ប្រព័ន្ធដឹកជញ្ជូនវេជ្ជសាស្រ្តនៃការថែទាំសង្គ្រោះបន្ទាន់ និងការថែទាំពិសេសសម្រាប់ផ្លូវគោកផ្លូវទឹក និងផ្លូវអាកាសក្នុងពេលដំណាលគ្នាដោយស្ថាប័នពីរ៖

ជាងនេះទៅទៀត យើងគឺជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលត្រូវបានទទួលស្គាល់សម្រាប់ស្តង់ដារខ្ពស់នៃការដឹកជញ្ជូនតាមផ្លូវទឹករដែលមានការថែទាំ និងជាក្រុមហ៊ុនដំបូងគេនៅអាស៊ីដែលត្រូវបានទទួលស្គាល់គ្រប់ប្រភេទដឹកជញ្ជូនទាំងអស់។


សេវាសង្គ្រោះបន្ទាន់ BDMS Emergency Services (BES) ដែលបានទទួលបាន CAMTS-CAMTS Global Dual Accreditation រួមមាន៖

  1. មជ្ឈមណ្ឌលបញ្ជូន និងមូលដ្ឋានមន្ទីរពេទ្យចំនួន ១៣
  2. យន្តហោះស្លាបថេរចំនួន 3 ដំណើរការដោយ MJet និង Skymed Asia Co.,Ltd.
  3. ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ – Sky ICU (Roto wings) ដំណើរការដោយសហការជាមួយសេវាកម្មឧទ្ធម្ភាគចក្របាងកក (Bangkok Helicopter Services )
  4. ក្រុមការងារ Medical Escort ដើម្បីមើលថែទាំអ្នកជំងឺអន្តរជាតិ ពេលត្រឡប់ទៅផ្ទះវិញ។
  5. Surface Critical Care រួមមានរថយន្តសង្គ្រោះបន្ទាន់ ម៉ូតូ 3 គ្រឿង (ម៉ូតូសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត) និង Hydrolance (ទូកសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្យ) ដែលកំពុងប្រតិបត្តិការនៅមន្ទីរពេទ្យ Bangkok Samui Hospital ក្រោមការត្រួតពិនិត្យរបស់អ្នកឯកទេសដឹកជញ្ជូនវេជ្ជសាស្ត្រ។ ទាំងអស់ត្រូវបានបំពាក់ដោយប្រព័ន្ធតាមដានសម្រាប់ស្តង់ដារសុវត្ថិភាព និងការរាយការណ៍ពេលវេលាពិតប្រាកដ ដើម្បីរក្សាសុវត្ថិភាពអតិបរមាសម្រាប់អ្នកជំងឺក្នុងអំឡុងពេលដឹកជញ្ជូន។

សេវាសង្គ្រោះបន្ទាន់ BDMS Emergency Services ផ្តល់សេវាឆ្លើយតសម្រាប់ការសង្គ្រោះបន្ទាន់ពេញ 24 ម៉ោងជាមួយក្រុមគ្រូពេទ្យជំនាញរបស់យើង ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការប្រឹក្សា និងការណែនាំដំបូងសម្រាប់ការថែទាំកម្រិតធ្ងន់ធ្ងរ ក៏ដូចជាការសម្របសម្រួលជាមួយមន្ទីរពេទ្យដែលបានកំណត់សម្រាប់ការព្យាបាលទាន់ពេលវេលា។ អ្នកអាចមានទំនុកចិត្តពេញមួយការធ្វើដំណើរដ៏សំខាន់នេះមិនថាតាមផ្លូវគោក ផ្លូវទឹក ឬតាមផ្លូវអាកាសអំពីក្រុមអ្នកឯកទេសដឹកជញ្ជូនការថែទាំដ៏សំខាន់ និងឧបករណ៍ទំនើបបំផុតរបស់យើងដែលបានបញ្ជាក់ដោយ CAMTS និង CAMTS Global standards។ សម្រាប់សេវាសង្គ្រោះបន្ទាន់ 24 ម៉ោងរបស់យើង សូមទូរស័ព្ទទៅលេខ 1724