ខិត្តប័ណ្ណសម្រាប់ទាញយក “Woman & Child Guru”
មណ្ឌលសុខភាពកុមារថ្មី
ផ្តល់ការថែទាំដ៏ទូលំទូលាយសម្រាប់កូនតូចរបស់អ្នក
ជាមួយនឹងការបញ្ចប់នៃការជួសជុលមណ្ឌលសុខភាពកុមារ ឥឡូវនេះ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូននូវការថែទាំដ៏ទូលំទូលាយបំផុតសម្រាប់កូនតូចរបស់អ្នកក្នុងបរិយាកាសដ៏កក់ក្តៅ និងរីករាយ។ ក្រុមគ្រូពេទ្យឯកទេសកុមារ គិលានុបដ្ឋាកឯកទេស និងអ្នកព្យាបាលរោគជាង 50 នាក់របស់យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រួសាររបស់អ្នក ដើម្បីប្រាកដថាអ្នកយល់អំពីផែនការព្យាបាលរបស់កូនអ្នក។ មានបន្ទប់ពិនិត្យចំនួន 20 ដែលអាចប្រើបាន 24 ម៉ោង។
សេវាកម្មវេជ្ជសាស្រ្តរបស់យើង
1) សេវាកុមារទូទៅ
- គ្រូពេទ្យកុមាររបស់យើងមើលថែកុមារតាំងពីតូចរហូតដល់វ័យជំទង់។ មិនថាអ្នកកំពុងនាំកូនរបស់អ្នកមកពិនិត្យសុខភាពជាទៀងទាត់ ឬមានសំណួរលើប្រធានបទជាច្រើនដូចជាអាហារូបត្ថម្ភ ការគេង ឬអាកប្បកិរិយាក៏ដោយ អ្នកឯកទេសខាងជំងឺកុមាររបស់យើងនៅទីនេះសម្រាប់ជួយផ្តល់ការប្រឹក្សាដល់អ្នក។ អ្នកឯកទេសរបស់យើងរួមមាន ក្រពះ ពោះវៀន ផ្លូវដង្ហើម សរសៃឈាមបេះដូង ចិត្តសាស្ត្រ សរសៃប្រសាទ ឆ្អឹង ក្រពេញអង់ដូគ្រីន ប្រព័ន្ធទឹកនោម ឈាមវិទ្យា មហារីក និងទន្តព្ទ្យវិទ្យា។
- ការអភិវឌ្ឍន៍របស់កុមារ – ផ្តល់ការវាយតម្លៃពីអ្នកឯកទេស និងការគាំទ្រដល់កុមារដែលមានតម្រូវការបន្ថែម ដូចជាការទំនាក់ទំនង អាកប្បកិរិយា និងការរៀនសូត្រ។ ក្រុមការងារពហុជំនាញរបស់យើងនៅក្នុងគ្លីនិកផ្នែកការលូតលាស់កុមារ (CDNC) ធ្វើការជាមួយអ្នកដើម្បីកំណត់តម្រូវការរបស់កូនអ្នក និងគាំទ្រអ្នកឱ្យដាក់យុទ្ធសាស្ត្រ និងកម្មវិធីដែលមានប្រសិទ្ធភាពបំផុត ដែលអាចឱ្យកូនរបស់អ្នកបំពេញសក្តានុពលរបស់ពួកគេ។ ការវាយតម្លៃការអភិវឌ្ឍន៍អាចធ្វើទៅបានចំពោះកុមារចាប់ពី 1 ខែដល់ 5 ឆ្នាំ។
- ពិនិត្យការអភិវឌ្ឍន៍របស់កូនអ្នកក្នុង 5 ទិដ្ឋភាព៖ ការយល់ដឹង ការអភិវឌ្ឍចលនានិងការអភិវឌ្ឍសាច់ដុំនិងភាពវៃឆ្លាត ការមើលឃើញ ភាសាការនិយាយ និងភាសាការស្តាប់។
- ពិនិត្យមុខងារប្រតិបត្តិរបស់កូនអ្នក៖ ការធ្វើផែនការ ការផ្លាស់ប្តូរ ការគ្រប់គ្រងអារម្មណ៍ ការគ្រប់គ្រងរារាំង និងការចងចាំការងារ។
យើងមានកម្មវិធីវាយតម្លៃការលូតលាស់កុមារជាច្រើនដែលមាននៅមណ្ឌលសុខភាពកុមារ។ អ្នកឯកទេសផ្នែកការលូតលាស់កុមាររបស់យើងនៅទីនេះដើម្បីជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីអាកប្បកិរិយារបស់កូនអ្នក និងជំហានដែលអ្នកអាចអនុវត្តដើម្បីជួយពួកគេឱ្យអភិវឌ្ឍសក្តានុពលរបស់ពួកគេ។
- ការពិនិត្យលើការលូតលាស់កុមារ
- ការពិនិត្យអាយុ និងដំណាក់កាលការលូតលាស់
- ការពិនិត្យ និងវាយតម្លៃមត្តេយ្យសិក្សា (ជំនាញមុនសិក្សា)
2) សេវាឯកទេសកុមារ
អង្គភាពថែទាំទារកទើបនឹងកើត (NICU)
ផ្តល់ការថែទាំពិសេសសម្រាប់ទារកទើបនឹងកើតដែលត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រដែលត្រូវការការយកចិត្តទុកដាក់ខ្លាំង។
- ទារកទើបនឹងកើតមិនគ្រប់ខែ៖ កើតនៅអាយុមានផ្ទៃពោះតិចជាង 37 សប្តាហ៍ ឬលើសពី 42 សប្តាហ៍
- កើតមកមានទំងន់តិចជាង 2,500 ក្រាម ឬលើសពី 4,000 ក្រាម។
- តូច ឬធំ សម្រាប់អាយុមានផ្ទៃពោះ
- កូនភ្លោះ
- ពិបាកដកដង្ហើម រួមទាំងការដកដង្ហើមញាប់ ដង្ហក់ ឬមិនដកដង្ហើម
- ការសម្រាលកូនបញ្ច្រាស់ (ការកើតដែលគូទទារកចេញមុន) ឬការកើតកូនបែបខុសធម្មតាផ្សេងទៀត។
- លក្ខខណ្ឌដែលបង្ហាញថាទារកមានហានិភ័យខ្ពស់នៃការស្លាប់អំឡុងមុនពេលកើត (Fetal distress) /លក្ខខណ្ឌទារកទើបនឹងកើតដែលខ្វះអុកស៊ីសែន (Birth asphyxia)
- ពិការភាពពីកំណើត
NICU រួមបញ្ចូលគ្នានូវបច្ចេកវិជ្ជាទំនើប និងអ្នកជំនាញថែទាំសុខភាពដែលត្រូវបានបណ្តុះបណ្តាល ដើម្បីផ្តល់ការថែទាំពិសេសសម្រាប់អ្នកជំងឺតូចបំផុត។ មានក្រុមអ្នកឯកទេសទារកទើបនឹងកើតដែលអាចប្រើបាន 24 ម៉ោង។ ការថែទាំពិសេសរួមមានការត្រួតពិនិត្យសញ្ញាសំខាន់ៗ ការត្រួតពិនិត្យសីតុណ្ហភាព ការគ្រប់គ្រងការឆ្លងមេរោគ ការត្រួតពិនិត្យមុខងារផ្លូវដង្ហើម អាហារូបត្ថម្ភ និងការលូតលាស់។
ការធ្វើតេស្តក្រពេញអង់ដូគ្រីន
- ការត្រួតពិនិត្យភាពធាត់/ជំងឺទឹកនោមផ្អែម – ការធ្វើតេស្តភាពធន់នឹងជាតិស្ករតាមមាត់ (OGTT)
- ការលូតលាស់/កម្ពស់ខ្លី – សង្ស័យថាកង្វះអ័រម៉ូនលូតលាស់
- ភាពពេញវ័យមុនអាយុ
- ការធ្វើតេស្តរំញោច ACTH: 1 mcg
កម្មវិធីចាក់វ៉ាក់សាំង
- រោគខាន់ស្លាក់ តេតាណូស ក្អកមាន់ (ក្អកមាន់) វ៉ាក់សាំងប៉ូលីយ៉ូ និងហ៊ីប
- វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A, B
- វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច
- វ៉ាក់សាំងការពារជម្ងឺរលាកស្រោមខួរ
- វ៉ាក់សាំងការពារមេរោគ Quadrivalent human papillomavirus vaccine
- វ៉ាក់សាំងផ្តាសាយធំ Quadrivalent influenza vaccine
- វ៉ាក់សាំង Rotavirus
- វ៉ាក់សាំង Varicella
សេវាសង្គ្រោះបន្ទាន់សម្រាប់កុមារ
សេវាផ្ទេរអ្នកជំងឺកុមារ 24 ម៉ោង។
មជ្ឈមណ្ឌលសុខភាពកុមារខិតខំប្រឹងប្រែងនិងប្តេច្ញាចិត្តផ្តល់សេវាកម្មយ៉ាងពេញលេញដល់ទារកទើបនឹងកើតរហូតដល់មនុស្សវ័យជំទង់។ យើងប្តេជ្ញាធ្វើការជាមួយកុមារ ក្រុមគ្រួសារ និងបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតកន្លែងប្រកបដោយផាសុកភាព ខណៈពេលដែលរក្សាបាននូវគុណភាពខ្ពស់បំផុតនៃការថែទាំជាក់លាក់ចំពោះតម្រូវការរបស់អ្នកជំងឺម្នាក់ៗ។