ខិត្តប័ណ្សម្រាប់ណទាញយក “Woman & Child Guru”
មជ្ឈមណ្ឌលសុខភាពស្ត្រីត្រូវបានបង្កើតឡើងដើម្បីផ្តល់ការថែទាំយ៉ាងពេញលេញផ្នែកសម្ភព និងរោគស្ត្រី (OB/GYN) នៅក្នុងបរិយាកាសប្រកបដោយផាសុកភាពជាមួយនឹងក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកបច្ចេកទេសលំដាប់ពិភពលោក និងបច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ទំនើប។
មជ្ឈមណ្ឌលផ្តល់សេវាកម្មពេញលេញដែលឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់ស្ត្រីនៅគ្រប់ដំណាក់កាលនៃជីវិត ហើយត្រូវបានបំពាក់ដោយឧបករណ៍វិភាគមន្ទីរពិសោធន៍ឯកទេសទំនើបនិងចុងក្រោយគេ ការស្កែនតាមកុំព្យូទ័រ (CT) និងការស្កែនរូបភាពម៉ាញេទិក (MRI)។ បច្ចេកវិទ្យាទំនើបផ្សេងទៀតដែលមានគឺ Voluson E8 និង Advanced 3D Laparoscopic Surgery។ គ្រូពេទ្យដែលបានទទួលការបណ្តុះបណ្តាលជាអន្តរជាតិរបស់យើងឈរនៅជួរមុខនៃវិធីសាស្រ្តវះកាត់ថ្មី រួមទាំងវិធីវះកាត់បែបមុខរបួសតូច និងជម្រើសផ្សេងទៀតសម្រាប់ការកាត់ស្បូន។
បណ្តាញគ្លីនិក និងមជ្ឈមណ្ឌលឯកទេសចំនួន 60 របស់មន្ទីរពេទ្យបាងកកអនុញ្ញាតឱ្យវេជ្ជបណ្ឌិតនៅមណ្ឌលសុខភាពស្ត្រីក្នុងការផ្តល់ការថែទាំយ៉ាងទូលំទូលាយដល់ស្ត្រីគ្រប់វ័យ ចាប់ពីការធ្វើផែនការគ្រួសារ រហូតដល់ការថែទាំឆ្មប និងសម្រាលកូន ការថែទាំសុខភាពពាក់កណ្តាលជីវិត ការអស់រដូវ និងក្រោយអស់រដូវ ការប្រឹក្សា និងការគ្រប់គ្រង ការការពារជំងឺដូចជាមហារីកមាត់ស្បូន និងជំងឺពុកឆ្អឹងក្រោយពេលអស់រដូវ និងការធ្វើរោគវិនិច្ឆ័យនៃដុំសាច់មហារីក និងមិនមែនមហារីក។