The CAMBODIA-ASEAN BUSINESS SUMMIT 2024

2 គិតជានាទី
The CAMBODIA-ASEAN BUSINESS SUMMIT 2024

មន្ទីរពេទ្យ បាងកក ទីស្នាក់ការកណ្តាលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញប្រទេសកម្ពុជា

មន្ទីរពេទ្យ បាងកក ទីស្នាក់ការកណ្តាលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៤  ក្រោមប្រធានបទ បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាធុរៈកិច្ចអាស៊ានកម្ពុជា ក្នុងភាពជាដៃគូជាមួយសភានិងសមាគមពាណិជ្ជកម្មអន្តរជាតិទាំងអស់នៅកម្ពុជាមានរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ទី០២ ខែមេសា ឆ្នាំ២០២៤នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមការអញ្ជើញជាអធិបតីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនេះ។

កិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្នមានគោលបំណងបង្ហាញថា កម្ពុជា គឺជាកត្តាស្នូលដែលជំរុញដល់ការបើកសក្តានុពលដ៏ធំធេងនៃតំបន់អាស៊ាន ដែលប្រមូលផ្តុំទៅដោយអ្នកបង្កើតគោលនយោបាយ គណៈប្រតិភូ និងអ្នកដឹកនាំធុរៈកិច្ចសំខាន់ៗពីបណ្តាលប្រទេសនៃអាស៊ាន។ ក្រោមប្រធានបទនេះរួមទាំងវិស័យសុខាភិបាលថែទាំសុខភាពផងដែរ។ ថ្នាក់ដឹកនាំ និងអ្នកចូលរួមអាចស្វែងយល់យ៉ាងស៊ីជម្រៅអំពីច្រកផ្លូវសំរាប់ការតភ្ជាប់ក្នុងអាស៊ាន ការច្នៃប្រឌិតបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល ក៏ដូចជាកំណើនរួមបញ្ចូលសម្រាប់សហគមន៍អាស៊ានដែលនាំអោយមានការីកចំរើន និងសមភាព។  

នៅក្នុងព្រឹត្តិការណ៍នោះ លោកស្រីវេជ្ជបណ្ឌិត Matinee Maipang នាយកប្រតិបត្តិក្រុមទី 1 នៃ BDMS និងជានាយកនៃមន្ទីរពេទ្យបាងកក រួមជាមួយលោកវេជ្ជបណ្ឌិត Sirisak Rojanaprasertkij នាយកមន្ទីរពេទ្យស្តីទីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដោយតំណាងឱ្យមន្ទីរពេទ្យ បាងកក ទីស្នាក់ការកណ្តាលដែលជាសមាជិកនៃ BDMS ហើយក៏ជាប្រព័ន្ធបណ្តាញថែទាំសុខភាពដ៏ធំបំផុតមួយនៅក្នុងទ្វីបអាស៊ី ដែលមានការជឿនលឿនខាងផ្នែកវេជ្ជសាស្រ្ត និងបច្ចេកវិទ្យាឈានមុខ ដោយយោលទៅលើប្រព័ន្ធឌីជីថលនីយកម្មក្នុងការថែទាំសុខភាពត្រូវបានលើកឡើងនិងសង្កត់ធ្ងន់។ លើសពីនេះ លោកបណ្ឌិត Pradit Somprakit ប្រធានមន្ត្រីព័ត៌មានជាន់ខ្ពស់ (CIO) – ក្រុមទី 1 នៃ BDMS និងជានាយកគ្រប់គ្រងក្រុមហ៊ុន Greenline Synergy Co.,Ltd បានចូលរួមកិច្ចប្រជុំពិភាក្សា ហើយជាក្រុមពិភាក្សាមួយក្នុងចំណោមក្រុមពិភាក្សាសំខាន់ៗលើប្រធានបទ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរីកចម្រើនជារួមដែលសេចក្តីថ្លែងការណ៍ស្នូលត្រូវបានគេសំដៅទៅលើភាពជឿនលឿននៃបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរឌីជីថលក្នុងការថែទាំសុខភាព។ 

ពិធីនេះត្រូវបានបញ្ចប់ដោយ Gala Dinner ដែលរៀបចំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Loading

កំពុងផ្ទុក

ព័ត៌មានសុខភាព

ព័ត៌មានសុខភាពបន្ថែម