Bangkok Academy of Sports and Exercise Medicine (BASEM) នៅមន្ទីរពេទ្យបាងកក ទីស្នាក់ការកណ្តាល ដែលជាមជ្ឈមណ្ឌលឧត្តមភាពផ្នែកវេជ្ជសាស្រ្ដរបស់ FIFA បានមានជំនាញក្នុងការវះកាត់កម្រិតខ្ពស់ ដែលបានធ្វើដំណើរពីប្រទេសថៃមកកម្ពុជា ដើម្បីវះកាត់សរសៃចងឆ្អឹងមុខ Arthroscopic Anterior Cruciate Ligament(ACL) សម្រាប់កីឡាករ ចាន់ វឌ្ឍនាកា ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិ (ក្លឹបបាល់ទាត់បឹងកេត) ដែលរងរបួសសរសៃចងសរសៃពួរពីការប្រកួតកន្លងមក។
នៅថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ GP. CAPT វេជ្ជបណ្ឌិត លោក NIWAT INTARAWICHIAN នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានអំពី «ការវះកាត់ ACL សម្រាប់ ចាន់ វឌ្ឍនាកា កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា»។ ការវះកាត់ត្រូវបានធ្វើឡើង និងដឹកនាំដោយ លោកវេជ្ជបណ្ឌិត Cdr. Pornthep Mamanee នាយកមជ្ឈមណ្ឌល BASEM នៃមន្ទីរពេទ្យបាងកកទីស្នាក់ការកណ្តាល។ ដោយសារតែភាពជឿនលឿននៃការវះកាត់បែបមុខរបួសតូច និងជំនាញដែលប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ការវះកាត់ Arthroscopic ACL Surgery ត្រូវបានអនុវត្តដោយជោគជ័យ ដោយកម្រិតសុវត្ថិភាពខ្ពស់បំផុត។ ជាមួយនឹងស្នាមវះតូចជាងមុន ការវះកាត់នេះបណ្តាលឱ្យមានការឈឺចាប់តិចជាមួយនឹងការជាសះស្បើយលឿនជាងមុន ខណៈពេលដែលលទ្ធផលនៃការវះកាត់គឺស្ថិតក្នុងកម្រិតពេញចិត្តយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីស្តារនីតិសម្បទាជាបន្តគឺត្រូវបានទាមទារបន្ថែមទៀតដែលចំណាយពេលប្រហែល 6 ខែដើម្បីទទួលបានការជាសះស្បើយពេញលេញ និងទទួលបានភាពរឹងមាំពេញលេញសម្រាប់ការប្រកួតបន្ទាប់។
ក្រុមការងារ BASEM របស់មន្ទីរពេទ្យបាងកក សូមជូនពរ ចាន់ វឌ្ឍនាកា រកបានច្រើនគ្រាប់ទៀតសម្រាប់ប្រទេសរបស់ខ្លួននាពេលអនាគត។