មជ្ឈមណ្ឌលប្រព័ន្ធទឹកនោម

Content Image

មជ្ឈមណ្ឌលប្រព័ន្ធទឹកនោមគឺជាមជ្ឈមណ្ឌលឯកទេសវះកាត់ដែលផ្តោតលើផ្លូវទឹកនោមរបស់បុរស និងស្ត្រី និងលើប្រព័ន្ធបន្តពូជរបស់បុរស។ សរីរាង្គដែលគ្របដណ្ដប់ដោយជ្ឈមណ្ឌលប្រព័ន្ធទឹកនោមរួមមាន តម្រងនោម បង្ហួរនោម ប្លោកនោម និងសរីរាង្គបន្តពូជរបស់បុរស (ពងស្វាស អេពីឌីឌីមីស វ៉ាសឌីហ្វឺរិន វ៉ែសៀល ក្រពេញប្រូស្តាត និងលិង្គ)

វិធីវះកាត់នៃមជ្ឈមណ្ឌលប្រព័ន្ធទឹកនោមពាក់ព័ន្ធនឹងសរីរាង្គជាច្រើន និងប្រព័ន្ធសរីរវិទ្យា ហើយអាចបែងចែកទៅជាផ្នែកតូចៗក្នុងនីតិវិធីដូចខាងក្រោម៖

  • អង់ដូគ្រីន
  • ឡាប៉ារ៉ូស្កូប
  • សរសៃប្រសាទ
  • រោគទឹកនោមលើកុមារ
  • មុខវិជ្ជាដែលទាក់ទងនឹងប្រព័ន្ធបន្តពូជ (Andrology)
  • រោគប្រព័ន្ធទឹកនោមស្ត្រី
  • ការស្ថាបនាឡើងវិញនៃប្រព័ន្ធទឹកនោម

នៅមន្ទីរពេទ្យបាងកក ក្រុមអ្នកឯកទេសរបស់យើងរួមមាន អ្នកជំនាញខាងរោគទឹកនោម អ្នកឯកទេសខាងរោគប្រសាទ និងគ្រូពេទ្យវះកាត់ប្តូរសរីរាង្គ ផ្តល់ជូននូវឧបករណ៍វិនិច្ឆ័យ និងជម្រើសនៃការព្យាបាលជាច្រើនដែលផ្តល់សេវាកម្មដូចខាងក្រោមៈ

  • សេវាកម្មពេញលេញសម្រាប់រោគប្រព័ន្ធទឹកនោមស្ត្រី
  • ការរកឃើញ និងព្យាបាលជំងឺមហារីកតម្រងនោម ពងស្វាស និងក្រពេញប្រូស្តាត
  • ការប្តូរតម្រងនោម
  • ការព្យាបាលភាពគ្មានកូនរបស់បុរស
  • អសមត្ថភាពផ្លូវភេទបុរស (លិង្ងាប់គ ឬលិង្គមិនឡើងរឹង)
  • រោគកុមារ និងប្រព័ន្ធទឹកនោម
  • ការវះកាត់ពង្រីកលិង្គ និងធ្វើឲ្យលិង្គវែងជាងមុន
  • ការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំ
  • ការវះកាត់ប្តូរភេទ
  • ការព្យាបាលគ្រួសក្នុងផ្លូវបង្ហូរនោម និងប្លោកនោម រួមទាំងវិធីព្យាបាលដោយមិនវះកាត់
  • ការវះកាត់ដុំសាច់ក្នុងប្រព័ន្ធទឹកនោម និងមហារីក រួមទាំងការក្រៀវ និងការវះកាត់ធ្វើឲ្យអាចបន្តពូជវិញបានក្រោយការក្រៀវ
  • ភាពខុសប្រក្រតីសម្រាប់បុរស និងស្ត្រីគ្រប់វ័យ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមាន ឬកំពុងមានបញ្ហាប្រព័ន្ធទឹកនោម ឬផលវិបាកដែលបានពិពណ៌នាខាងលើ យើងសូមណែនាំអ្នកឱ្យទំនាក់ទំនងមកយើងដើម្បីណាត់ជាមួយគ្រូពេទ្យឯកទេសរបស់យើងដើម្បីពិគ្រោះយោបល់។

សម្រាប់ព័ត៌មាន

មជ្ឈមណ្ឌលប្រព័ន្ធទឹកនោម

ជាន់ទី 3 អគារ C មន្ទីរពេទ្យបាងកក

ប្រចាំថ្ងៃ ម៉ោង 08.00 ព្រឹក – 03.00 រសៀល។

វេជ្ជបណ្ឌិតដែលពាក់ព័ន្ធ

ជួបវេជ្ជបណ្ឌិតទាំងអស់

កញ្ចប់ និងការផ្សព្វផ្សាយ

កញ្ចប់ច្រើនទៀត

ព័ត៌មានសុខភាព

ព័ត៌មានសុខភាពបន្ថែម