ផ្នែកសេវាវេជ្ជសាស្រ្តសម្រាប់កម្ពុជា គឺជាមជ្ឈមណ្ឌលពិសេសសម្រាប់ប្រទេសកម្ពុជា។ ក្រុមអ្នកបកប្រែពហុភាសារបស់យើងបានត្រៀមខ្លួនរួចរាល់គ្រប់ពេលវេលាដើម្បីជួយអ្នកជំងឺដែលជាជនជាតិខ្មែរទាក់ទងរឿងភាសា និងវប្បធម៌នៅពេលមកកាន់មន្ទីរពេទ្យបាងកក។
លើសពីនេះ ផ្នែកសេវាវេជ្ជសាស្រ្តសម្រាប់កម្ពុជាបានផ្ដល់ជូន៖
- សេវាបកប្រែជាភាសាកម្ពុជា
- ជំនួយក្នុងការធានារ៉ាប់រងសុខភាពអន្តរជាតិ និងថៃ
- សេវាទំនាក់ទំនងសម្រាប់ស្ថានទូត ស្ថាប័នអន្តរជាតិ និងអង្គការនានា
- ជំនួយលើតម្លៃបន្ទប់អនុគ្រោះនៅសណ្ឋាគារក្នុងទីក្រុងបាងកក
- ការផ្តល់ម្ហូបអាហារពិសេស រួមទាំងអាហារបស្ចិមប្រទេស អាហារជប៉ុន
- ការបញ្ជូនអ្នកជំងឺអន្តរជាតិទាំងក្រៅ និងក្នុងស្រុកដោយក្រុមជម្លៀសវេជ្ជសាស្រ្តផ្ទាល់របស់យើង។
- សេវាធ្វើមាតុភូមិនិវត្តន៍ ដឹកនាំដោយក្រុមអ្នកជំនាញអាកាសចរណ៍ដែលមានសមត្ថភាពបែបអន្តរជាតិរបស់យើង។
- ការពិគ្រោះ និងប្រឹក្សាវេជ្ជសាស្ត្រដោយឥតគិតថ្លៃតាមរយៈអ៊ីនធឺណិត។