មជ្ឈមណ្ឌលប្រព័ន្ធអាហារនិងថ្លើម

Content Image

សព្វថ្ងៃនេះ ជំងឺប្រព័ន្ធរំលាយអាហារ និងថ្លើមកំពុងតែកើតមានជាទូទៅ ហើយជារឿយៗអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរជាងនេះ ប្រសិនបើមិនបានព្យាបាលឲ្យទាន់ពេលវេលា។ កត្តាជាច្រើនអាចជះឥទ្ធិពលលើបញ្ហានេះ ឧទាហរណ៍ បរិស្ថាន ហ្សែន អ្វីដែលយើងញ៉ាំ និងរបៀបរស់នៅទាំងមូលរបស់យើង។

សេវាកម្មពេញលេញ

  • ពិគ្រោះជំងឺក្រពះពោះវៀន និងថ្លើម
  • ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលស្ថានភាពក្រពះពោះវៀន និងថ្លើម
  • មជ្ឈមណ្ឌលការឆ្លុះសុង (Endoscopy Center)
  • ការវះកាត់បែបឡាប៉ារ៉ូស្កុប (Laparoscopic Surgery)
  • ផ្តល់ការណែនាំអំពីការថែទាំត្រឹមត្រូវនៃការរលាកក្រពះពោះវៀន និងថ្លើម និងការចាក់វ៉ាក់សាំងដើម្បីការពារជំងឺដូចជាជំងឺរលាកថ្លើមប្រភេទ A និង B

មជ្ឈមណ្ឌលប្រព័ន្ធអាហារនិងថ្លើមនៃមន្ទីរពេទ្យបាងកកផ្តល់សេវាចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A និង B ចំពោះបុគ្គលដែលខ្វះភាពស៊ាំ និងមានកត្តាហានិភ័យដូចជា ប្រវត្តិគ្រួសារកើតជំងឺថ្លើម ធ្វើការក្នុងបរិយាកាសដែលមានការកើនឡើងហានិភ័យនៃការឆ្លងជំងឺរលាកថ្លើម ឬអ្នកជំងឺដែលទទួលការលាងឈាម។

ការមកកាន់មជ្ឈមណ្ឌលប្រព័ន្ធអាហារនិងថ្លើមនៃមន្ទីរពេទ្យបាងកកត្រូវបានណែនាំ ប្រសិនបើអ្នក៖

  • កត់សម្គាល់រោគសញ្ញាគួរឱ្យសង្ស័យនៃជំងឺថ្លើម ឬជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ
  • ចង់ទទួលការពិនិត្យលើមុខងារប្រព័ន្ធរំលាយអាហារនិងថ្លើម
  • បញ្ហាប្រព័ន្ធរំលាយអាហារនិងថ្លើមដែលមានពីមុនកើតឡើងវិញ
  • ចង់បានការពិគ្រោះយោបល់ពីអ្នកឯកទេសខាងវេជ្ជសាស្ត្រទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យ និងជម្រើសនៃការព្យាបាល
  • ចង់បានការឆ្លុះសុងដែលធ្វើឡើងដោយអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាល
  • ចង់បានការពិគ្រោះយោបល់ និងការណែនាំអំពីការថែទាំយ៉ាងត្រឹមត្រូវ និងការការពារជំងឺប្រព័ន្ធរំលាយអាហារនិងថ្លើម

សម្រាប់ព័ត៌មាន

មជ្ឈមណ្ឌលប្រព័ន្ធអាហារនិងថ្លើម

ជាន់ទី2 អគារ D មន្ទីរពេទ្យបាងកក

ច័ន្ទ, អង្គារ, ព្រហ, សៅរ៍, អាទិត្យ 07.00 ព្រឹក- 04.00 រសៀល។

ថ្ងៃសុក្រ 07.00 ព្រឹក - ម៉ោង 06.00 ល្ងាច។

វេជ្ជបណ្ឌិតដែលពាក់ព័ន្ធ

ជួបវេជ្ជបណ្ឌិតទាំងអស់

កញ្ចប់ និងការផ្សព្វផ្សាយ

កញ្ចប់ច្រើនទៀត

ព័ត៌មានសុខភាព

ព័ត៌មានសុខភាពបន្ថែម