មជ្ឈមណ្ឌលជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើម

Content Image

មជ្ឈមណ្ឌលជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើមមានឯកទេសក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការគ្រប់គ្រងបញ្ហាផ្លូវដង្ហើម។ មជ្ឈមណ្ឌលផ្តល់សេវាកម្មដើម្បីស្តារមុខងារសួត និងផ្លូវដង្ហើម ក្រោមការមើលថែទាំរបស់គ្រូពេទ្យសួតដែលមានបទពិសោធន៍ខ្ពស់ គាំទ្រដោយក្រុមបុគ្គលិកពេទ្យឯកទេស ដែលត្រូវបានបណ្តុះបណ្តាលដើម្បីដោះស្រាយជាពិសេសជាមួយបញ្ហាជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើម។ យើងសង្កត់ធ្ងន់លើសេវាកម្មប្រកបដោយគុណភាព និងការកែលម្អជាបន្តបន្ទាប់ដែលសaម្រេចបានតាមរយៈការវាយតម្លៃបុគ្គលិកជាប្រចាំ និងការអនុវត្តបច្ចេកវិជ្ជា និងបច្ចេកទេសវេជ្ជសាស្ត្រចុងក្រោយបង្អស់នៅក្នុងការរក្សាថែទាំអ្នកជំងឺដែលមានបញ្ហាជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើម។ 

អ្នកឯកទេសនៅមជ្ឈមណ្ឌលនេះក៏ផ្តល់ការព្យាបាលយ៉ាងពេញលេញសម្រាប់ជំងឺសួតរ៉ាំរ៉ៃជាច្រើនប្រភេទដូចជាជំងឺរបេង ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ជម្ងឺហើមសួត និងជំងឺហឺត។

សេវាកម្មនៅមជ្ឈមណ្ឌលជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើមរួមមាន៖

  • ជំងឺសួត និងអាឡែស៊ី
  • ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ
  • ជំងឺរលាកសួត
  • ជំងឺរលាកសួត ជំងឺរបេង ជំងឺរលាកទងសួត
  • អង្គភាពថែទាំអ្នកជំងឺសំខាន់និងធ្ងន់ធ្ងរ
  • ក្អករ៉ាំរ៉ៃ
  • មហារីកសួត
  • ជំងឺហឺត

វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យរួមមាន៖

  • ការពិនិត្យដោយ​ Fiber Optic Bronchoscopy
  • ការធ្វើកោសល្យវិច័យដោយ Pleural Needle Biopsy
  • ការធ្វើតេស្តមុខងារសួត
  • ថូរ៉ាកូស្កូស្កុប Thoracoscopy
  • ការធ្វើរោគវិនិច្ឆ័យឆ្លុះសុង Laparoscopy

បុគ្គលិកពេទ្យរបស់យើងមានឯកទេសក្នុងមុខវិជ្ជាជាច្រើន៖

  • គ្រូពេទ្យវះកាត់ទ្រូងដើម្បីផ្តល់ការប្រឹក្សា និងការព្យាបាល
  • គ្រូពេទ្យឯកទេសខាងជំងឺមហារីក និងគ្រូពេទ្យជំនាញខាងកាំរស្មីអ៊ិចក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក
  • អ្នកឯកទេសព្យាបាលរោគសរីរវិទ្យា សម្រាប់ការពិគ្រោះយោបល់ និងការស្តារមុខងារសួត
  • អ្នកជំនាញខាងអាលែហ្សី/គ្រូពេទ្យជំនាញខាងភាពស៊ាំ សម្រាប់ការពិគ្រោះ និងព្យាបាលក្នុងករណីមានផលវិបាកអាលែហ្សីពីស្ថានភាពផ្លូវដង្ហើម

សម្រាប់ព័ត៌មាន

មជ្ឈមណ្ឌលជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើម

ជាន់ទី 5 អគារមន្ទីរពេទ្យបាងកក

ប្រចាំថ្ងៃ ម៉ោង 08.00 ព្រឹក – 04.00 រសៀល។

វេជ្ជបណ្ឌិតដែលពាក់ព័ន្ធ

ជួបវេជ្ជបណ្ឌិតទាំងអស់

ព័ត៌មានសុខភាព

ព័ត៌មានសុខភាពបន្ថែម